Showing posts with label កម្មវិធីមនុស្សធម៌. Show all posts
Showing posts with label កម្មវិធីមនុស្សធម៌. Show all posts

Monday, April 15, 2013

គម្រោងខ្មែរជួយខ្មែរ, 1

ឆៃប៉ូវ
នេះ គឺជាផ្នែកមួយដ៏តូចពីគម្រោងខ្មែរជួយខ្មែរ របស់សមាគមកសិកម្មខ្មែរ។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ សិក្ខាកាមនៃអង្គការ NASTO តាមរយៈសមាគមកសិកម្មខ្មែរ (AKA) បានឧបត្ថម្ភជាស្បៀងអាហារ (ឆៃប៉ូវ) ចំនួន ១០ គីឡូក្រាម ស្មើនឹងទឹកប្រាក់ ១០០.០០០ រៀល ដល់វិទ្យុសំបុកឃ្មុំ FM 105 Mhz សម្រាប់បែងចែកបន្ត ដល់បណ្តាប្រជាពលរដ្ឋក្រីក្រ
គួរបញ្ជាក់ថា ឆៃប៉ូវនេះ ជាស្នាដៃកសិករខ្មែរពិតៗ ដែលបានបញ្ចប់ការសិក្សានៅអង្គការ NASTO ជំនាញបច្ចេកទេសកែច្នៃផលិតផលកសិកម្ម (Food Processing)។

Wednesday, February 20, 2013

ជនពិការក៏អាចមានអាជីព

ជនពិការសុំទាននៅកម្ពុជា
គំរោង "ជនពិការក៏អាចមានអាជីព"
អង្គការ​ NASTO សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា អង្គការ NASTO មានវគ្គពិសេសសម្រាប់បណ្តុះបណ្តាលដល់ជនពិការទូទៅដោយឥតគិតថ្លៃ ក្រោមគំរោង "ជនពិការក៏អាចមានអាជីព" នូវមុខជំនាញកសិកម្មដូចខាងក្រោម ៖