|
កូនមាន់ |
យើងអាចបំបែកកូនមាន់ចេញពីមេបាន ដោយអនុវត្តដូចខាងក្រោម ៖
- រៀបចំទ្រុងសម្រាប់ដាក់កូនមាន់ ដោយបាតទ្រុងត្រូវដាក់អង្កាម ឬកំទេចអាចម៍រណារ
- ត្រូវយកទាំងមេ និងកូន ទៅដាក់ក្នុងទ្រុងកូនមាន់ជាមួយគ្នាក្រោយពីកូនញាស់អស់
- ពេលកូនអាយុបាន១០ថ្ងៃ ត្រូវដកមេចេញពីកូន ដោយយកទៅដាក់ក្នុងទ្រុងមេពង ដោយមិន អនុញ្ញាតិឲ្យមេមាន់ចូលក្នុងទ្រុង ឬមកក្បែរកូនមាន់ឡើយ
- ត្រូវយកបាវ ឬក្រដាសព័ទ្ធជុំវិញទ្រុងកូនមាន់ដើម្បីរក្សាកម្តៅ។ បើសិនត្រជាក់ខ្លាំង ឬពេលយប់ត្រូវបន្ថែមកម្តៅដោយប្រើក្អមធ្យូងកម្តៅ ឬអំពូលភ្លើង (មូល) ១០០ វ៉ាត់
- កូនមាន់អាយុបាន ១ខែ ត្រូវយកទៅចិញ្ចឹមនៅក្នុងទ្រុងបំប៉នរហូតដល់ពេលលក់។
***ចំណុចត្រូវយកចិត្តទុកដាក់ ៖
- មេមាន់វាក្រុងកូនវានៅក្រោមស្លាប ពេលនោះកូនមាន់នឹងទទួលកម្តៅពីមេវាពី ៣៥-៣៧ អង្សាសេ ដូច្នេះការចិញ្ចឹមគ្មានមេ (បំបែកកូនពីមេ) ត្រូវផ្តល់កម្តៅឲ្យកូនមាន់ដូចមេមាន់ដែរ បើសីតុណ្ហភាពទាប នោះកូនមាន់នឹងខ្សោយ រងា ឈឺ ហើយបណ្តាលឲ្យការលូតលាស់យឺត បើសីតុណ្ហភាពខ្ពស់នឹងធ្វើឲ្យកូនមាន់ដុះមិនល្អ
- ត្រូវត្រៀមកម្តៅសម្រាប់កូនមាន់
- ត្រូវផ្តល់ទឹក និងចំណីឲ្យបានគ្រប់គ្រាន់ និងមានគុណភាព។
***សញ្ញាបង្ហាញពីកម្តៅក្នុងទ្រុងកូនមាន់
- កម្តៅល្មមគ្រប់គ្រាន់ ៖ កូនមាន់ដើររកស៊ីរាយប៉ាយល្អក្នុងទ្រុង
- កម្តៅខ្លាំងជ្រុល ៖ កូនមាន់ឃ្លាតឆ្ងាយពីប្រភពកម្តៅ ឬស្រែកយំពេញទ្រុង ឬរត់ប្រសេចប្រសាច
- កម្តៅត្រជាក់ខ្លាំង ៖ កូនមាន់ប្រមូលផ្តុំគ្នា ឬគរលើគ្នា។
No comments:
Post a Comment